Ads Below The Title

វិធី​សាស្ត្រ ៤យ៉ាង ដើម្បី​ឲ្យ​កម្មវិធី​រុក​រក​របស់​អ្នក​ដំណើរ​ការ​លឿន

   បច្ចុប្បន្ន​នេះ ចំនួន​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត គឺ​ច្រើន​ណាស់ ដែល​អ្នក​​ប្រើប្រាស់​ទាំង​នោះ ប្រើ​ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា មាន​ទាំង​ដើម្បី ការ​ងារ, ទំនាក់​ទំនង​រឿង​កិច្ចការ​រក​ស៊ី, និង​មួយ​ចំនួន​ទៀត គឺ​ផ្នែក​សិក្សា ដូច​ជា​សិស្ស​ និស្សិត​ជា​ដើម។ មិន​ថា​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណេត ក្នុង​ទម្រង់​បែប​ណា​ទេ បើ​សិន​ជា​កម្ម​វិធី​រុក​រក (Browser) របស់​ពួក​គាត់ មាន​ដំណើរ​ការ​យឺត​យ៉ាវ នោះ​ជា​ការ​លំបាក​មួយ គឺ​លំបាក​ទាំង ការ​ទាក់​ទង ឬ​ការ​ស្វែង​រក​ឯកសារ​នានា ដែល​ចង់​រក ឬ​ចង់​ទាញ​យក។

   កម្ម​វិធី​រុក​រក​ដែល​ពេញ​និយម​ជាង​គេ មាន​ដូច​ជា ៖ Google Chrome, Firefox, Internet Explorer ជា​ដើម។  កម្មវិធី​រុករក​ទាំង​នោះ មិន​ថា​ជា​ កម្មវិធី​រុក​រក​​មួយ​ណា​ទេ បើ​អ្នក​មិន​ចេះ​ពី​គន្លឹះ​ពន្លឿន​ល្បឿន​របស់​វា​ទេ នោះ​វា​នឹង​ដំណើរ​ការ​ ស្ពឹក​ដែល​នាំ​លោក​អ្នក​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​លោក​អ្នក​ត្រូវ​បំពេញ​ណាស់។ ជា​បន្ត​មក​នេះ ខ្ញុំ​សូម​បង្ហាញ​ជូន​នូវ​វិធី​សាស្ត្រ ៤យ៉ាង ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​រុក​រក​របស់​អ្នក មាន​ដំណើរ​ការ​កាន់​តែ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត។ :D

1- សម្អាត​ចោល​នូវ​ប្រវត្តិ​បណ្ដាញ​នានា ៖
   នេះ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​កម្មវិធី​រុក​រក​ជួប​បញ្ហា។ ដូច​នេះ​ដំណោះ​ស្រាយ​តែ​មួយ​គត់ គឺ​អ្នក​ត្រូវ​រុក​រើ ដោយ​លុប​វា​ចោល​ទាំង​អស់ ព្រោះ​ថា​វា​ប្រៀប​បាន​ទៅ​នឹង​ខួរ​ក្បាល​យើង​ដែល​ព្យាយាម​ចង​ចាំ​គ្រប់​រឿង​រ៉ាវ ដែល​ខួរ​ក្បាល​ណា​ផ្ទុក​រឿង​រ៉ាវ​ច្រើន​តែង​តែ​មាន​ការ​គិត​មិន​សូវ​រហ័ស។ :D

2- បិទ​កម្មវិធី​បន្ថែម និង​កម្មវិធី​ជំនួយ​ផ្សេងៗ​ចោល ៖
   មាន​មនុស្ស​មួយ​ចំនួន​ធំ (មិន​មែន​ទាំង​អស់) បាន​ប្រើប្រាស់​កម្មវិធី​បន្ថែម​​របស់ កម្ម​វីធី​​រុក​រក។ តើ​កម្មវិធី​បន្ថែម របស់​កម្ម​វិធី​រុក​រក​ជា​អ្វី​ទៅ? ដើម្បី​ឲ្យ​ងាយ​យល់​អំពី​កម្មវិធី​បន្ថែម​នេះ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ។ ឧទាហរណ៍ ខ្ញុំ​ចង់​ចម្លង​កូដ​ចេញ​ពី​ប្លុក​ណា​មួយ ឬ​មើល​កូដ​គេ​ឲ្យ​បាន​រហ័ស និង​ងាយ​ស្រួល ដូច​នេះ ខ្ញុំ​ត្រូវ​តម្លើង​កម្មវិធី​ជំនួយ​មួយ​នៅ​លើ កម្មវិធី​រុក​ដែល​មាន​ឈ្មោះ​ថា Firebug។

3- មិន​បើក​ច្រើន Tab ៖
   ​ការ​បើក​ច្រើន Tab នៅ​លើ​កម្មវិធី​រុក​រក​ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​វា​ដំណើរ​ការ​យឺត​យ៉ាវ​ដែរ។ ដូច​នេះ​ បើ​អ្នក​ចង់​ ធ្វើ​កិច្ច​ការ​ច្រើន គួរ​បើក​វា​ ជា​លក្ខណៈ New Window វិញ​ទើប​ជា​ការ​ប្រសើរ។ នៅ​ក្នុង Google Chrome អ្នក​គ្រាន់​តែ​ចុច ក្ដារ​ផ្លូវកាត់ Shift+Ctrl+N។ ហើយ​បើ​ក្នុង Firefox ចុច​ក្ដារ​ផ្លូវ​កាត់ Ctrl+Shift+P។

4- ការ​បើក​ផ្ទាំង​តិច ៖
   នៅ​ក្នុង​កម្មវិធី​រុក​រក​មិន​ថា​មួយ​ណា ឬ​មួយ​ណា​ទេ អ្នក​គួរ​បើ​ផ្ទាំង Tab តិច​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ដំបូង ហើយ​រុក​រក​អាស័យ​ដ្ឋាន​គេហទំព័រ​ណា​មួយ​ដែល​មាន​ដំណើរ​ការ​លឿន មួយ​ស្រប់​សិន (បើ​សម្រាប់​ខ្ញុំ Google.com មាន​ដំណើរ​ការ​លឿន)។ នេះ​ជា​វិធី​សាស្ត្រ​ចុង​ក្រោយ និង​សាមញ្ញ​ជាង​គេ តែ​លោក​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​វា​ផង​ដែរ។ អ្នក​គប្បី​ត្រូវ​ថែ​រក្សា កម្ម​វិធី​រុក​រក​របស់​អ្នក ដើម្បី​ឲ្យ​វា​ជួយ​បំពេញ​តម្រូវ​ការ​របស់​លោក​អ្នក​ឲ្យ​បាន​រហ័ស ទាន់​ចិត្ត។ :D
វិធី​សាស្ត្រ ៤យ៉ាង ដើម្បី​ឲ្យ​កម្មវិធី​រុក​រក​របស់​អ្នក​ដំណើរ​ការ​លឿន វិធី​សាស្ត្រ ៤យ៉ាង ដើម្បី​ឲ្យ​កម្មវិធី​រុក​រក​របស់​អ្នក​ដំណើរ​ការ​លឿន Reviewed by អ៊ុំ ច័ន្ទសានិត on February 08, 2014 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]