Ads Below The Title

Run PHP Script ដោយ​ប្រើ​កម្មវិធី XAMPP

   យើង​បាន​ដឹង​ហើយ​ថា XAMPP គឺ​ជា​កម្មវិធី ឥត​គិត​ថ្លៃ​មួយ (free open source) ដែល​ជា​ម៉ាស៊ីន​បម្រើ​ឲ្យ​ Apache HTTP server, MySQL server database និង script ដែល​សរសេរ​ជា​មួយ PHP ក៏​ដូច​ជា Perl Programming languages។ វា​មាន Tools ជា​ច្រើន​ដែល​ល្អ​សម្រាប់​អ្នក​សិក្សា​ទៅ​លើ PHP, Perl, MySQL។ ខាង​ក្រោម​នេះ គ្រាន់​តែ​ជា​ជំហាន​តិច​តួច​ទាក់​ទង​ទៅ​នឹង​ការ​ដំឡើង XAMPP និង​ការ Run Script នៅ​ក្នុង​នោះ។ ដូច​នេះ បើ​សិន​ជា​លោក​អ្នក​មិន​ទាន់​ចេះ​ប្រើ​វា​ទេ សូម​អាន​ខាង​ក្រោម​នេះ ៖

   XAMPP មាន​ទាំង​សម្រាប់ Windows, OS X, Linux។ ដូច​នេះ ជា​ដំបូង លោក​អ្នក​ត្រូវ​ចូល​ទៅ​ទាញ​យក XAMPP ជំនាន់​ណា​មួយ និង​ត្រូវ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់​លោក​អ្នក។

៙ Run PHP Script ដោយ​ប្រើ​កម្មវិធី XAMPP​ ៖
1/- ដំបូង​បង្អស់ សូម​ចុច​ទីនេះ ដើម្បី​ចូល​ទៅ​ទាញ​យក XAMPP។
2/- សម្រាប់ Windows សូម​ដំឡើង​វា ដូច​ជា​ដំឡើង​កម្មវិធី​ធម្មតាៗ​ដែរ។ *** តែ​សម្រាប់ OS X និង Linux ត្រូវ​តម្លើង​ទៅ​តាម​របៀប​ផ្សេង។ :D (សម្រាប់ Linux ប្រើ Command ២បន្ទាត់)
3/- ពេល​ដំឡើង​រួច​ហើយ សូម​បើក​វា​ឡើង ហើយ​ចុច Start ដើម្បី​ឲ្យ​វា​ដំណើរ​ការ Apache និង MySQL (មើល​រូប​ខាង​ក្រោម​នេះ)។
4/- Click នៅ​លើ Explorer ដើម្បី​ឲ្យ "htdocs" folder បើក​ឡើង។ *** បញ្ជាក់ ៖ "htdocs" folder នោះ​ជា folder directory របស់​វា (mycomputer >> Local Disk (C:) >> xampp >> htdocs)
5/- ចម្លង ឬ​ដាក់ Script PHP ណា​មួយ ដែល​លោក​អ្នក​ចង់ ឲ្យ​វា Run.
6/- បើ Browser ហើយ បញ្ចូល​នូវ​អាស័យ​ដ្ឋាន ៖ "http:// localhost/yourphpscript.php"។
*** yourphpscript.php : គឺ​ជា​ File ឬ Script PHP របស់​អ្នក។
* លោក​អ្នក​ក៏​អាច​បង្កើត Sub Folder នៅ​ក្នុង htdocs Directory នោះ​បាន​ផង​ដែរ។ ដោយ​មាន​អាស័យ​ដ្ឋាន​ ឧទាហរណ៍​ដូច​ជា ៖ http://localhost/foldername/yourphpscript.php
7/- Browser របស់​អ្នក​នឹង Execute Script ហើយ​បង្ហាញ​ជា Output.។
Run PHP Script ដោយ​ប្រើ​កម្មវិធី XAMPP Run PHP Script ដោយ​ប្រើ​កម្មវិធី XAMPP Reviewed by អ៊ុំ ច័ន្ទសានិត on February 28, 2015 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]