គេហទំព័រផ្លូវការ របស់ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ
លោកអ្នកធ្លាប់បានស្គាល់ជាយូរមកហើយនូវក្រុមអ្នករចនាពុម្ពអក្សរខ្មែរ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក។ ក្រុមអ្នករចនាពុម្ពអក្សរខ្មែរមានគោលបំណងជាចំបងធំៗ ដូចជាការចែករំលែកនូវពុម្ពអក្សរយូនីកូដខ្មែរថ្មី ដែលរចនាដោយយុវជនខ្មែរ និងបង្ហាញពីពុម្ពអក្សរចាស់ៗ ដែលមាននៅតាមសៀវភៅសរសេរ ឬសៀវភៅ របស់រដ្ឋជំនាន់មុនៗ យូរមកហើយ មករចនាកែប្រែជាពុម្ពយូនីកូដ ដើម្បីបំពេញតម្រូវការរបស់មនុស្សជាតិ។ លើសពីនេះទៀត អ្នករចនាអក្សរខ្មែរទាំងអស់ ក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ ក្នុងការចែករំលែក ឬរៀនពីគ្នាទៅវិញទៅមក។ អ្នកដែលចាប់ផ្ដើមបង្កើតក្រុមនេះជាលើកដំបូងមាន ដូចជា លោក ឆួយ ប៊ុនសុខហេង លោក នៅ សំណាង និងសមាជិកមួយចំនួនទៀត ដែលខ្ញុំមិនបានដឹង។
នៅលើទំព័រហ្វេសប៊ុក ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ មានក្រុមផ្លូវការមួយដែលមានឈ្មោះថា "ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ Khmer Font Designer Group"។ លោកអ្នកដែលចង់រៀនរចនា ឬចែករំលែកម៉ូតអក្សរខ្មែរថ្មីៗ អាចចូលរួមជាមួយក្រុមនេះបាន។ ក្រុមអ្នករចនា ពុម្ពអក្សរខ្មែរ ក៏មានទំព័រ (Page) មួយផងដែរ ដែលមានឈ្មោះថា "ពុម្ពអក្សរខ្មែរ Khmer Font" ហើយមកដល់នឹងពេលនេះ មានអ្នក Like ចំនួន 22,539 likes ហើយ។
អ្វីដែលលើសពីនេះទៅទៀតនោះ បង ហេង ក៏បានបង្កើត នូវវេបសាយមួយ សម្រាប់ក្រុមអ្នកអក្សររចនាអក្សរខ្មែរ ផងដែរ។ លោកអ្នកអាចចូលមើលរាល់ប្រវត្តិ និងពត៌មានរបស់អ្នករចនាពុម្ពអក្សរខ្មែរបាន នៅលើនោះ និងអាចទាញយករាល់ពុម្ពអក្សរខ្មែរទាំងចាស់ ទាំងថ្មីផងដែរ។ អាស័យដ្ឋាន "khmerfonts.blogspot.com"។ សូមលោកអ្នកជួយគាំទ្រ ដើម្បីជាការលើកទឹកចិត្តដល់អ្នករចនាពុម្ពអក្សរខ្មែរទាំងអស់ ដើម្បីបន្តការរចនាអក្សរខ្មែរ ឲ្យកាន់តែសម្បូរបែប។ :)

Reviewed by អ៊ុំ ច័ន្ទសានិត
on
January 11, 2015
Rating:
No comments