Ads Below The Title

ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​​ជា​អ្នក​ជំនាញ​ខាង IT ?

   IT (អាយធី) ជា​ពាក្យ​កាត់​របស់ information Technology ប្រែជា​ភាសាខ្មែរ​យើង​ថា បច្ចេកវិជ្ជា ព័ត៌​មាន​វិទ្យា ដែល​សិក្សា​ដោយ​ពឹងផ្អែក​លើ​ម៉ាស៊ីន​កុំព្យូទ័រ​សុទ្ធសាធ បើ​គ្មាន​ម៉ាស៊ីន​កុំព្យូទ័រ​ប្រហែល​ជា​គ្មាន​មុខ​វិជ្ជា​នេះ​ទេ។ កាល​ពី​បុរាណ​គេ​ចិញ្ចឹម​សត្វ​ដើម្បី​ផ្ញើ​ពត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ការសិក្សា​ផ្នែក​ព័ត៌មាន​វិជ្ជា​ជំនាន់​បុរាណ គឺ​ការ​បង្ហាត់​សត្វ​ឲ្យ​ចេះ​ផ្ញើ​សារ ផ្ញើសំបុត្រ។

    ការសិក្សា​ជំនាញ​ខាង IT នៅ​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់ ​សិស្ស​និស្សិត ពីព្រោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ត្រូវការ​ផ្នែក​នេះ​យ៉ាង​ចាំបាច់​ក្នុង​ដំណាក់កាល​នៃ​បច្ចេកវិទ្យា​នា​ពេល​ បច្ចុប្បន្ន​នេះ។ តាម​អ្នក​ដែល​មាន​បទពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នកជំនាញ​បាន​អះអាង​ថា ដើម្បី​សិក្សា​ជំនាញ IT នេះ​បាន​ជោគជ័យ​យើង​ត្រូវ​ ៖

1. បង្កើន​ចំណេះដឹង​តាមរយៈ​ការ​អាន និង​ស្រាវជ្រាវ : 
   ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ, សៀវភៅ​អេឡិចត្រូនិក (E-books) និង​ឯកសារ​ណែនាំ ឬ​មើល​វីដេអូ​សម្រាប់​រៀន ។

2. ធ្វើការ​ផ្លាស់ប្ដូរ និង​ចែករំលែក​បទពិសោធន៍ : 
   អ្នកខ្លះ​ចូលចិត្ត​លាក់​ចំណេះដឹង និង​អួតអាង​ហើយ​មិនព្រម​បង្ហាញ​ពី​ចំនុចខ្សោយ​របស់​ខ្លួន​ថែមទាំង​មិន​ទទួល​ យក​មតិ​រិះគន់​ល្អៗ​ពី​មិត្តភ័ក្ដិ​ទៀតផង។ ការ​ប្រព្រឹត្ត​បែបនេះ នឹង​ធ្វើ​ឲ្យ​គេ​មិន​អាច​ទទួល​បាន​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ​បានទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ និង​ចែករំលែក​ចំណេះដឹង​តាមរយៈ វេទិកា (forum) ការសិក្សា​ជា​ក្រុម ការ​ចូលរួម​សិក្ខាសាលា ជាពិសេស​សាកសួរ​បទពិសោធន៍​ពី​អ្នក​ជំនាញ ។

3. អនុវត្តន៍​ឲ្យបាន​ច្រើនជាង​ទ្រឹស្តី : 
   កាលណា​យើង​មាន​ចំណេះដឹង​ហើយ​ យើង​ត្រូវតែ​អនុវត្តន៍​នូវ​ចំណេះដឹង​ដែល​យើង​បាន​រៀន​នោះ។ ការ​រៀន​ខាង IT គឺទាមទារ​ឲ្យ​យើង​អនុវត្តន៍​ឲ្យ​បាន​ច្រើន​ជាង​ទ្រឹស្ដី ដោយ​ធ្វើ​លំហាត់​ដែល​មាន​នៅ​ក្នុង​សៀវភៅ ការ​ចង់​ដឹង​ចង់​យល់ ព្យាយាម រកដំណោះស្រាយ ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ ធ្វើ​ការងារ​ដោយ​មិន​គិត​ប្រាក់ ឬ​ការងារបាន​កម្រៃ​ទាប​ដែល​ទាក់ទង​នឹង IT ។

4. រៀន​វគ្គ​ជំនាញ​ខ្លីៗ​ឲ្យ​បាន​ច្រើន :
   យើង​គួរ​លៃ​ពេលវេលា​ខ្លះ​ដើម្បី​ចូល​រៀន​វគ្គ​ជំនាញ​ខ្លីៗ ដែល​ចាត់ទុកថា​មាន​សារៈសំខាន់ និង​ពាក់ព័ន្ធ​នឹង​ជំនាញ​ដែល​បាន​រៀន ព្រោះថា​មុខវិជ្ជា​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ កាន់តែ​មាន​ចំណេះដឹង​ខ្ពស់ ។

5. បង្កើន​ចំណេះដឹង​ខាង​ភាសាបរទេស : 
   មិន​ត្រូវ​មើល​រំលង​ភាសាបរទេស​ឡើយ។ ទាំង​ក្នុង​ការងារ និង​ការសិក្សា​គឺ​ត្រូវការ​ចំណេះដឹង​ភាសាបរទេស​ចាំបាច់​មិន​អាច​ខ្សោយ​បាន។ យើង​ត្រូវ​រៀន​ចេះ​យ៉ាង​តិច​ក៏​បាន​ភាសា​អង់គ្លេស​មួយ​ដែរ ។

6. តស៊ូ​ព្យាយាម និង​អំណត់​អត់ធន់​ក្នុង​ពេល​ធ្វើ​ការងារ​និង​សិក្សា : 
   អ្នកខ្លះ​ខ្វះ​ការ​ព្យាយាម ។ ពេលខ្លះ​គេ​ជួប​ប្រទះ​បញ្ហា​ច្រើនតែ​រាថយ ហើយ​ខ្លាច​មិន​ហ៊ាន​ធ្វើ។ ប៉ុន្តែ​ពេល​ដែល​យើង​អាច​ជម្នះ​លើ​បញ្ហា​ទាំងអស់​ នោះ​បាន យើង​នឹង​យល់ដឹង​កាន់តែ​ច្បាស់ ។

7. រៀន​កែប្រែ​ខ្លួន​ពី​អ្នកធ្វើ​មក​ជា​អ្នកគ្រប់គ្រង​វិញ :
   ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកគ្រប់គ្រង យើង​គួរ​តែ​ចេះ​រៀបចំ​ការងារ​ ចេះ​គ្រប់គ្រង​ពេល​វេលា​ប្រើប្រាស់​សមត្ថភាព ដើម្បី​ធ្វើ​ការងារ​ដោយ​គ្មាន​គិត​ពី​ការ​លំបាក សហការ​ល្អ ជាមួយ​សហសេវិក ហ៊ាន​ប្រឈមមុខ​ជាមួយ​ការងារ​ដោយ​មិន​រួញរា …។

ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​អត្ថបទ​របស់ ៖
អាក្បាល​ធំ
ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​​ជា​អ្នក​ជំនាញ​ខាង IT ? ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​​ជា​អ្នក​ជំនាញ​ខាង IT ? Reviewed by អ៊ុំ ច័ន្ទសានិត on January 12, 2015 Rating: 5

2 comments

  1. How to become a professional hacker?

    ReplyDelete
    Replies
    1. អូខេ! អាយវៀលដ្រាយ ^^ ស្សេង។

      Delete

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]