Ads Below The Title

ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ ត្រកូល CN រចនា​ដោយ មៀច ចំណាន ជំនាន់​ថ្មី (New Version)

   អ្នក​ដែល​ធ្លាប់​បាន​ប្រើ​ពុម្ព​អក្សរ​យូនីកូដ ក្រុម CN ច្បាស់​ជា​ស្គាល់​មិន​ខាន​ថា ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ណា? ពុម្ពអក្សរ​ក្រុម CN នេះ​បាន​រចនា​ឡើង​ដោយ​និស្សិត មៀច ចំណាន ដែល​មាន​ម៉ូត​ប្លែក​ជា​ច្រើន ពិសេស​គឺ​អាច​បំពេញ​តម្រូវ​ការ​យើង ក្នុង​ការ​រចនា។ ឥឡូវ​នេះ ចំណាន បាន​អភិវឌ្ឍន៍​ពុម្ពអក្សរ​ក្រុម CN របស់​ខ្លួន​ឲ្យ​កាន់​ប្រសើរ​ឡើង។ ខាង​ក្រោម​នេះ ជា​មតិ​របស់​គាត់ និង​ដំណ​ចូល​ទៅ​ទាញ​យក ពុម្ពអក្សរ​ខ្មែរ ក្រុម CN ទាំង​អស់។

   បាទ​សូម​ស្វាគមន៍ មិត្តៗ​ទាំង​អស់​គ្នា ដែល​បាន​ចូល​មក​កាន់​ប្លុក www.itsupport4kh.blogspot.com ដែល​ជា ប្លុក សំណព្វ​ចិត្ត​របស់​ខ្ញុំបាទ ហើយ​ថ្ងៃ​នេះ​ផង​ដែរ ខ្ញុំ​ក៏​បាន​ដាក់​ឲ្យ​ទាញយក​ពុម្ពអក្សរ ទាំង​អស់​របស់​ខ្ញុំ បន្ទាប់​ពី​បាន​កែកំហុស ប្តូរ Template ចេញ រចនា​រូបរាង​ពុម្ព​អក្សរថ្មី update ថ្មី ( យូរ​ហើយ​តែ​ខ្ជិល​ដាក់​ឲ្យ​ទាញយក ទើប​តែ​ថ្ងៃហ្នឹង ដោយ​សារ​មាន អារម្មណ៍​ល្អ ព្រោះ​ជិត បាន​ទៅ​លេង​ស្រុក​នៅ​ឯ​បាត់​ដំបង :D ដែល​ខ្ញុំ​បាន​រៀន​រចនា និង​សម្រេច​បាន​តាម​រយៈ​ការ​រៀន​ពី​អ៊ីនធឺណេត បូក​រួម​ជា​មួយ​ការ​រៀន​ខ្លួន​ឯង កាល​នៅ​ជា​និស្សិត​ឆ្នាំទី ១ ជំនាញ​តែ​ទឹកកក (Ice Tea)។ ដែល​ពុម្ព​អក្សរ​ទាំង​អស់​មាន​ចំនួន ២០ ពុម្ពអក្សរ មាន Khmer CN ( it, Battambang, Bone, EkPhnom, Hand, Kam Rieng, Kam Rieng V2, Kampingpouy, Kselus, Lazywrite, Mong Russey, Otaki, Phnom Prek, Phnom Sampao, Poipet, Preykonkla, Samlot, Star, Stueng Songke, Thmor Kol ) ។ ដែល​ពុម្ព​អក្សរ​ទាំង​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ ក្នុង​ការ​ស្រាវ​ជ្រាវ និង​ការ​អង្គុយ​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ដើម្បី​រចនា​វា​ទុក​ប្រើ​ខ្លួន​ឯង​លេង។ ក្នុង​ពេល​នោះ​ដែរ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​ពី​វិជ្ជា​រចនា​ពុម្ពអក្សរ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំបាន​ស្វែង​យល់​ក៏ដូច​ជា ចេះ​ប្រើ​ខ្លះៗ នូវ​កម្មវិធី​មួយ​ចំនួន​ដូច​ជា Corel Draw,Inkscape... ជា​ដើម និង​ស្គាល់​ពុម្ពអក្សរ​ចាស់ៗ និង​ថ្មី​ច្រើន​គួរ​សម​ដែរ បើ​ធៀប​កាល ចូល​រៀន​ដំបូង​មិន​ដឹង​ថា​ពុម្ពអក្សរ Kh Battambang, Kh Fasthand Kh Moul....មាន​រូប​រាង​យ៉ាង​ណា​ផង គេ​សួរ​ថា​តើ​ហ្វុន​នេះ​ឈ្មោះ​អីខ្ញុំ​មិន​ដឹង​ផង ហើយ​អ្វី​កាន់​តែ​ពិសេស ទៀត​នោះ​គឺ កាល​មក​រៀន​ដំបូង​សូម្បី​តែ ក្តារ​ចុច Khmer Unicode មិន​ចេះ​វាយ​ផង :D ចេះ​តែ Limon ខ្លះៗ។ បើ​ក្រឡេក​មើល​រូប​រាង​ពុម្ព​អក្សរ​ទាំង ២០ របស់​ខ្ញុំ​វិញ គឺ​វា​មិន​ស្អាត​ទេ ហើយ​ពេល​សរសេរ​តូចៗ ពិបាក​មើល​ណាស់​ដោយ​សារ​ខ្ញុំបាន​កំណត់ ចន្លោះ​គម្លាត​ឲ្យ​វា​ញឹក បាន​តែ​សរសេរ​ជា ក្បាល​អត្ថបទ ឬ​ចំណង ជើង​ផ្សេងៗ។ រីឯ​ការ​ដាក់​ឈ្មោះ​វិញ គឺ​ដាក់​តាម​ការ​យល់​ឃើញ តាម​ចិត្ត​ចង់។
 

* ចុច​ទីនេះ ដើម្បី​ទាញ​យក​ពុម្ពអក្សរ​ក្រុម CN

   ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​ប្លុក​ទីងមោង សូម​ជូន​ពរ​ ចំណាន ឲ្យ​សុខភាព​ល្អ និង​បន្ត​រចនា​ពុម្ពអក្សរ​ខ្មែរ ថ្មីៗ​បន្ត​ទៀត ដើម្បី​ជួយ​លើក​ស្ទួយ​អក្សរ​ជាតិ​យើង​ឲ្យ​កាន់​តែ​រីកចម្រើន។
ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ ត្រកូល CN រចនា​ដោយ មៀច ចំណាន ជំនាន់​ថ្មី (New Version) ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ ត្រកូល CN រចនា​ដោយ មៀច ចំណាន ជំនាន់​ថ្មី (New Version) Reviewed by អ៊ុំ ច័ន្ទសានិត on January 23, 2015 Rating: 5

4 comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]