គន្លឹះសាមញ្ញ ៥យ៉ាងដើម្បីឲ្យគេហទំព័រ ដំណើរការលឿន
ជាធម្មតា មិនថាយើងជាម្ចាស់គេហទំព័រ ឬមើលគេហទំព័រទេ តែងតែចង់ឲ្យគេហទំព័រមួយដែលយើងបើកមើលនោះដំណើរការលឿន ទោះបីអ៊ីនធឺណេត ដើរមិនសូវលឿនក៏ដោយ។ ពេលនេះផងដែរ អាយធីក្រៅសាលា សូមណែនាំលោកអ្នកនូវគន្លឹះសាមញ្ញៗទាំង៥យ៉ាង ដែលធ្វើឲ្យគេហទំព័ររបស់យើងដំណើរការលឿនក្នុងការផ្ទុកទំព័រ។ ខ្ញុំបាទ មិនធ្លាប់ដែលមានគេហទំព័រអ្វីទេ ហើយគន្លឹះនេះផងដែរ ក៏ខ្ញុំបានមកពីការសិក្សា ក៏ដូចជាការសាកសួរអ្នកដែលនៅជុំវិញខ្លួន ដែលមានដួចជា Google, Youtube ជាដើម។ ដូចនេះ បើមានកំហុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ។
*** មើលផងដែរនូវ ៖ គន្លឹះសាមញ្ញ 5 យ៉ាងដើម្បីឲ្យប្លុកដំណើរការលឿន
សូមមើលវិធីងាយៗ ដូចខាងក្រោមដើម្បីឲ្យគេហទំព័រដំណើរការលឿន ព្រោះថា បើយើងដឹងហើយ យើងនឹងអាចធ្វើឲ្យគេហទំព័ររបស់យើងកាន់តែប្រសើរឡើង និងអាចធ្វើឲ្យអ្នកទស្សនាកាន់តែកើនឡើងជាលំដាប់។
1. ជៀសវាងការប្រើ JavaScript ច្រើនពេកនៅក្នុងទំព័ររបស់អ្នក ៖
ជាទូទៅ JavaScript ជាកូដមួយដែលគេនិយមប្រើនៅក្នុងគេហទំព័រ ដែលមានទាំងការលម្អផ្សេងៗ។ ចំពោះ JavaScript ណាដែលមិនចាំបាច់លោកអ្នកពុំគួរប្រើវាឡើយ ព្រោះថា វាធ្វើឲ្យគេហទំព័ររបស់អ្នកដំណើរការយឺតយូរណាស់ សូម្បីតែអ្នកដែលប្រើ Blogger ក៏ធ្លាប់ដឹងហើយថា Blogger ដែលមានកូដ JavaScript ច្រើន Blogger នោះនឹងដំណើរការយូរពេកក្រៃ។
2. ការប្រើប្រាស់រូបភាព ឬវីដេអូ ដែលមានទំហំតូចនៅក្នុងគេហទំព័រ ៖
ក្នុងការដាក់ប្រកាស លោកអ្នកនឹងមិនអាចចៀសវាងបានឡើយក្នុងការ ដាក់រូបភាព ឬមានជាឯកសារវីដេអូ។ តែចំពោះរឿងនេះអ្នកត្រូវគិតឲ្យបានម៉ត់ចត់ ដោយធ្វើយ៉ាងណាកុំយករូបភាពដែលមានទំហំធំ គឺលោកអ្នកគួរតែបម្លែងវាទៅជា File ផ្សេងៗដែលមានទំហំតូចវិញទើបល្អ។ ហើយចំពោះឯកសារជាវីដេអូ ខ្ញុំគិតថា មានមនុស្សច្រើនណាស់ដែលដឹង គឺគេមិនដែលយកវីដេអូ ទៅ Upload ឆៅៗចូលនោះទេ គឺយើងត្រូវ Upload វាចូលក្នុងគេហទំព័រ Youtube សិន ហើយស៊ឹមយកកូដពី Youtube មកបិទភ្ជាប់ក្នុងគេហទំព័រវិញ។
3. លុបចោលនូវកន្លែងទំនេរចោលឥតប្រយោជន៍ក្នុងគេហទំព័ររបស់អ្នក ៖
អ្នកគួរដកហូត យកវាចោលនូវកូដមួយចំនួនដែលមិនត្រូវបានប្រើក្នុងគេហទំព័ររបស់ យើង ហើយបើយើងផ្ទុកវាចោលដោយឥតប្រយោជន៍នោះ គេហទំព័រក៏ធ្ងន់ឥតប្រយោជន៍ដែរ។
4. ពឹងផ្អែកលើទំព័របណ្តាញរបស់អ្នកដទៃ ៖
អ្នកគួរប្រើប្រាស់នូវគេហទំព័រដទៃមួយចំនួនដើម្បីធ្វើជាឃ្លាំង សម្រាប់ផ្ទុកនូវឯកសារនានា រូបភាពឬជាវីដេអូ ជាដើម។ ឧទាហរណ៍ ៖ នៅពេលដែលអ្នកបង្កើតទំព័រ មើលសាកល្បង (Demo) កូដ HTML មួយ នោះលោកអ្នកអាចយកវាទៅប្រើប្រាស់ជាមួយនឹង Google Drive ដែលវាអាចអនុញ្ញាឲ្យបង្ហោះកូដ CSS និងHTML បាន។
5. ការប្តូរដំណរទៅកាន់គេហទំព័រផ្សេង ៖
នេះជាគន្លឹះមួយដែរ ដែលលោកអ្នកគួរតែសាកល្បងដែរ ហើយបើចំណែកអ្នកដែលមានភាពលាក់បាំងនូវប្រភពឯកសារណាមួយនោះក៏ ខ្ញុំមិនដឹងធ្វើម្តេចដែរ។ ចំពោះផ្នែកនេះ ខ្ញុំសូមឲ្យលោកអ្នកចេះប្រើប្រាស់ ដំណពីគេហទំព័ររបស់យើង ទៅកាន់គេហទំព័រមួយទៀត ដែលមានដូចឧទាហរណ៍ ៖ អ្នកសរសេរអត្ថបទមួយ ហើយដាក់ឲ្យគេទាញយក រូបភាព ឬមើលរូបភាព។ នៅពេលដែលរូបភាពដែលអ្នកចង់ឲ្យគេមើលនោះ មាននៅក្នុងគេហទំព័ររបស់អ្នកដទៃហើយ អ្នកគួរតែបិទភ្ជាប់ជាដំណ (URL) វិញទើបជាការប្រសើរ។
៙ សូមអរគុណលោកអ្នកដែលបានមើលអត្ថបទនេះពីដើដល់ចប់ ហើយបើមានកំហុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ ព្រោះនេះជាចំណេះដឹងបន្តិចបន្តួចដែលបានមកពីការសាកល្បង និងការស្តាប់នូវដំបូន្មានរបស់អ្នកដទៃប៉ុណ្ណោះ។ :D
គន្លឹះសាមញ្ញ ៥យ៉ាងដើម្បីឲ្យគេហទំព័រ ដំណើរការលឿន
Reviewed by អ៊ុំ ច័ន្ទសានិត
on
January 02, 2014
Rating:
No comments