Ads Below The Title

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ បាភ្នំស្តាយ (Kh Baphnom_Style) រចនា​ដោយ​លោក ម៉េង សុជាតិ

   លោក ម៉េង សុជាតិ ធ្លាប់​បាន​រចនា​ពុម្ពអក្សរយូនីកូដ​ខ្មែរ និង​បាន​ចែក​ចាយ​ឲ្យ​ប្រើប្រាស់​បាន​ដោយ​សេរី​ជា​ច្រើន​រួច​មក​ហើយ។ ថ្ងៃ​នេះ លោក​បាន​ចេញ​ផ្សាយ​នូវ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ ដ៏ស្អាត​ប្លែក​មួយ​ទៀត​ហើយ ដែល​មាន​ឈ្មោះថា​បាភ្នំស្តាយ។ សណ្ឋាន​របស់​ពុម្ពអក្សរ​នេះ មាន​លក្ខណៈ​ស្រដៀង​នៅ​នឹង​គំនូស​អក្សរ​ចិន បែប​បុរាណ និង​សរសេរ​ដោយ​ការ​ផ្ចិត​ផ្ចង់ មិន​ឲ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ។ បើ​តាម​អត្ថបទ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក លោក​បាន​បញ្ជាក់​ថា ពុម្ពនេះ ជា​ចំណង​ដៃ​ក្នុង​ឆ្នាំ ២០១៥ និង​រីករាយ​ថ្ងៃ​ឆាយនីសញូយា។

   សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ជា​ម្ចាស់​ប្លុក​នេះ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​លោក ដែល​បាន​រចនា​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ ដ៏ស្រស់​ស្អាត​មួយ​នេះ ហើយ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី (Free) ដែល​លោក​ខំចំណាយ​ទាំង​ពេល​វេលា, គំនិត....ដើម្បី​សម្រេច​ពុម្ព​មួយ​នេះ។


៙ ពត៌មាន​ទាញ​យក ៖

- ពុម្ពអក្សរ​យូនីកូដ​ឈ្មោះ បាភ្នំស្តាយ
- រចនា​ដោយ ៖ ម៉េង សុជាតិ
- Version 1.00 January 02, 2015
- Created: February 02, 2015
- Modified: February 09, 2015
- Size: 65.7 KB
- ទាញ​យក ៖ ចុច​ទីនេះ
ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ បាភ្នំស្តាយ (Kh Baphnom_Style) រចនា​ដោយ​លោក ម៉េង សុជាតិ ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ បាភ្នំស្តាយ (Kh Baphnom_Style) រចនា​ដោយ​លោក ម៉េង សុជាតិ Reviewed by អ៊ុំ ច័ន្ទសានិត on February 10, 2015 Rating: 5

1 comment

  1. បាទ! អរគុណ! បង! ដែល​បាន​ចូលមើល​ប្លុក​ខ្ញុំ :D

    ReplyDelete

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]