ពុម្ពអក្សរខ្មែរយូនីកូដ Khmer HUYSAVY S (លោក ហ៊ុយ សាវី ជូនជាអំណោយសម្រាប់ឆ្នាំថ្មី)
ចេញថ្មីទៀតហើយ!!!... ពុម្ពអក្សរយូនីកូដខ្មែរ ដែលបានរចនាដោយលោក ហ៊ុយ សាវី។ ពុម្ពអក្សរនេះ ទើបនឹងបានចេញឲ្យប្រើប្រាស់ជាផ្លូវការ និងដោយសេរី នៅថ្ងៃទី០៤ ខែនេះទេ។ ខ្ញុំធ្លាប់បានឃើញអក្សរនេះ នៅលើថាសចម្រៀង និងក្រដាសនានា។ តែវាមិនមែនជាយូនីកូដឡើយ ហើយក៏មិនមែនជាប្រភេទអក្សរដែលស្ថិតនៅក្នុងប្រភេទជាលីមូនដែរ គឺក្រុមខែក។ និយាយដោយត្រង់ទៅ ខ្ញុំស្រឡាញ់អក្សរម៉ូតនេះណាស់ ហើយក៏ចង់យកវាមកធ្វើជាយូនីកូដដែរ។
ខ្ញុំបានត្រឹមតែមានបំណង តែជាមនុស្សខ្ជិល ដូចនេះមិនបានសាកល្បងធ្វើវាឡើយ។ យ៉ាងណាក៏ដោយ លោក ហ៊ុយ សារី ក៏បានយកអក្សរនេះមកធ្វើជាយូនីកូដ ដែលមានទាំងប្រភេទអក្សរ ធម្មតា, ទ្រេត, អក្សរដិតច្បាស់ ហើយថែមទាំងដើរបានល្អជាមួយនឹងកម្មវិធីរចនាថែមទៀតផង។ ខ្ញុំក៏សូមអរគុណដល់លោកផងដែរ ដែលបានខិតខំចំណាយទាំងកម្លាំង និងពេលវេលា។
ខាងក្រោមនេះ ជាមតិរបស់លោក ដែលលោកបានសហការជាមួយនឹងលោកគ្រូ ឡឹក ជំនោរ។ អត្ថបទនេះ ត្រូវបានខ្ញុំយកចេញទាំងស្រុងពីប្លុករបស់លោកគ្រូ ជំនោរ ៖
ក្នុងឱកាសដែលមហាគ្រួសារខ្មែរបានជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមែសប្តស័ក ព.ស.២៥៥៩ គ.ស.២០១៥ ខ្ញុំបាទ ហ៊ុយ សាវី និងគ្រួសារ រស់នៅឯនាយសមុទ្ទ
សហការជាមួយ Khmer Pen Fonts Creator (ឡឹក ជំនោរ) សូមចែកជូនជាអំណោយសម្រាប់ឆ្នាំថ្មីនូវពុម្ពអក្សរខ្មែរយូនីកូដ Khmer HUYSAVY S ដែលមានឈ្មោះដើមថា Khek Vannserey (Since 1998) សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខ មហាប្រសើរចូរកើតមានដល់ក្រុមគ្រួសារខ្មែរទាំងក្នុងក្រៅប្រទេស កុំបីឃ្លៀងឃ្លាតឡើយ!

Reviewed by អ៊ុំ ច័ន្ទសានិត
on
April 09, 2015
Rating:
ពុម្ពអក្សរហ្នឹងល្បីល្បាញយូរហើយ ឥឡូវមានជាយូនីកូដ
ReplyDeleteយ៉េស!!! ហើយអរគុណ ដល់អ្នកធ្វើ។ :D
Delete