Ads Below The Title

លេង​ហ្គេម​របស់ Android នៅ​លើ​ កុំព្យូទ័រ/Laptop ដោយ​ប្រើ Blue stacks

   តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​មិន​ចង់​សាក​ល្បង​ប្រើ​ ហ្គេម ឬ​កម្ម​វិធី​របស់ Android? ថ្ងៃ​នេះ​ខ្ញុំ​នឹង​សរសេរ​ប្រកាស​មួយ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កម្ម​វិធី របស់ Android នៅ​លើ កុំព្យូទ័រ ឬ Laptop។ ដូច​នេះ​វា​ជា​ការ​ងាយ​ស្រួល​មួយ សម្រាប់​លោក​អ្នក​ដែល​ មិន​មាន​ ទូរសព្ទ ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android នេះ ផង​ដែរ គឺ​យើង​អាច​ប្រើ​ប្រាស់​កម្មវិធី​របស់ Android បាន។

   ខ្ញុំ​ធ្លាប់​បាន​និយាយ​ម្ដង​រួច​មក​ហើយ​ថា Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ មួយ​ដែល​ប្រជា​ជន​នៅ​ទូទាំង​ពិភព​លោក​មាន​ការ​ពេញ​និយម​ជា​ខ្លាំង ដោយ​សារ កម្មវិធី​ផ្សេងៗ ក៏​ដូច​ជា​ហ្គេម របស់​វា​ផង​ដែរ គឺ​មាន​ភាព​អស្ចារ្យ​ណាស់។ ដូច​នេះ បើ​យើង​គ្មាន​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ទេ នោះ​យើង​ចាំ​បាច់​ត្រូវ​ប្រើ​វា​នៅ​លើ​កុំព្យូទ័រ/Laptop បាន ដោយ​យើង​ត្រូវ​ការ​កម្ម​វិធី​ជំនួយ​មួយ​ចំនួន។ ពេល​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​កម្ម​វិធី​មួយ ដែល​ប្រើ​សម្រាប់​ជា​ជំនួយ ដល់​លោក​អ្នក​ក្នុង​ការ លេង​ហ្គេម Android ឬ​កម្ម​វិធី​នានា​របស់​វា នៅ​លើ កុំព្យទ័រ/Laptop របស់​លោក​អ្នក។ Blue stacks គឺ​ជា​កម្ម​វិធី​ជំនួយ​មួយ​ដ៏​ល្អ ព្រោះ​ថា​វា​ដំណើរ​ការ​បាន​រហ័ស និង​រលូន​ជា​មួយ​នឹង​កម្ម​វិធី ឬ​ហ្គេម​របស់ Android (អេន​ដ្រយ៍)។

»»» មើល​ផង​ដែរ​នូវ ៖ ហ្គេម​ឥត​គិត​ថ្លៃ​​របស់ អេនដ្រយ៍ (Android) ចំនួន 8 សម្រាប់​លេង​ពេល​គ្មាន​អ៊ីន​ធីណេត។

1/ ជា​ដំបូង លោក​អ្នក​ត្រូវ​ការ​ចូល​ទៅ​ទាញ​យក Blue stacks  (ចុច​ទី​នេះ​ដើម្បី​ចូល​ទៅ​ទាញ​យក)
2/ បន្ទាប់​មក​សូម​ដំឡើង Blue stacks ដោយ​វា ចាប់​ផ្ដើមក្នុង​រយៈ​ពេល​មិន​ជា​យូរ​ប៉ុន្មាន​ទេ គឺ​អាស្រ័យ​លើ​ល្បឿន​អ៊ីន​ធឺណេត របស់​លោក​អ្នក។
3/ ពេល​លោក​អ្នក​ដំឡើង រួច​រាល់​ហើយ សូម​បើក​វា​ឡើង ហើយ​ចុច​លើ My Apps (​មើល​រូប)
4/ បន្ទាប់​ពី ចុច​នៅ​លើ Apps ហើយ​នោះ វា​នឹង​សួរ​អ្នក​ដើម្បី​បញ្ចប់​ជំហាន​ទី2 :
  • Enabling App store.     
  • click sync.
5/ ឥឡូវ​វា​នឹង​សួរ​អ្នក​ក្នុង​ការ​បង្កើត Google Account ដូចរូប​ខាង​ក្រោម ៖
6/ ពេល​នោះ ត្រូវ​បញ្ចូល Email និង Password នៃ​គណនី Google របស់​អ្នក។
7/ បន្ដ​ពី​នោះ​មក ក្រោម​ពី​បញ្ចូល​គណី​នី​របស់ Google រួច​ហើយ ខ្ញុំ​ចុច​លើ App Search (រូប​)
8/ ផ្ទាំង​ថ្មី​នឹង​បើក​ឡើង ហើយ​ជ្រើស​យកឬ​ស្វែង​រក ហ្គេម ឬ​កម្មវិធី​ណា​ដែល​អ្នក​ចង់​ប្រើ​វា។
9/ ចុង​បញ្ចប់ គឺ Install វា​ទៅ​ ជា​ការ​ស្រេច​បាត់​ទៅ​ហើយ។ :D
*** សូម​អរគុណ !!! ជួប​គ្នា​ក្នុង​គន្លឹះ Android ក្រោយៗ​ទៀត។ :)
លេង​ហ្គេម​របស់ Android នៅ​លើ​ កុំព្យូទ័រ/Laptop ដោយ​ប្រើ Blue stacks លេង​ហ្គេម​របស់ Android នៅ​លើ​ កុំព្យូទ័រ/Laptop ដោយ​ប្រើ Blue stacks Reviewed by អ៊ុំ ច័ន្ទសានិត on March 04, 2014 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]