ទស្សនៈរបស់ ទីងមោង ចំពោះការចាប់ខ្លួន Hacker ពីររូបនៅស្រុកខ្មែរ
ខ្ញុំបានទទួលដំណឹង ពីមិត្តភក្ដិខ្ញុំ ដែលគាត់បានមើលប្រកាសនៅលើគេហទំព័រ Secudemy.com ដែលនិយាយពីការចាប់ខ្លួន Hacker ខ្មែរពីររូប ដែលស្ថិតក្នុងក្រុម Anonymouse Cambodia។ បើតាមខ្ញុំបាទដឹង ក្រុមនេះ មាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាល ហើយបានធ្វើការវាយប្រហារលើ គេហទំព័រធំៗមួយចំនួន របស់រដ្ឋាភិបាល។ គាត់បានវាយប្រហារ ដោយប្រើ ក្បាច់ Ddos Attack ដែលវាប្រហារលើគេហទំព័រ បណ្ដាលឲ្យគេហទំព័រទាំងនោះ មានដំណើរការរអាក់រអួល។
ថ្វីត្បិតតែទង្វើអស់នេះ ជាទង្វើខុសច្បាប់ក៏ដោយ ហើយប្រទេសកម្ពុជាយើង មានច្បាប់អាចចាប់ពួកគាត់ក៏ដោយ យើងអាចនិយាយបានថា ពួកគាត់ទាំងពីររូបមិនមែនជានិស្សិតធម្មតានោះទេ គឺពួកគាត់ជាអ្នកដែលមានចំណេះដឹងខ្លាំង គឺជាសសរទ្រូងដ៏រឹងមាំរបស់ជាតិទៅថ្ងៃអនាគត។ ពួកគាត់ ជាអ្នកដែលយល់ច្បាស់អំពី Security ដែលយើងគួរតែរៀនអំពីគាត់។
បើតាមការយល់របស់ខ្ញុំបាទ (ទីងមោង) គឺសុំឲ្យមានការលើកលែងទោស និស្សិតទាំងពីរ ដោយគ្រាន់តែព្រមានបានហើយ ព្រោះថា គាត់មិនបានបង្ក ហេតុអ្វីជាធ្ងន់ធ្ងរ ប៉ុន្មានឡើង គឺគ្រាន់តែ ធ្វើឲ្យគេហទំព័រ គាំង ដាច់ សុុើវីស តិចតួច ហើយមិនបានលួចទិន្នន័យអ្វីជាដុំកំភួនឡើយ។
នេះជាការយល់ឃើញរបស់ខ្ញុំបាទ ចំពោះការចាប់ខ្លួន Hacker ខ្មែរពីររួបនេះ។ ហើយបើសិនជាការយល់ឃើញនេះ មិនសមរម្យ សូមលោកអ្នកកុំយកទុកក្នុងខ្លួនអ្វី ព្រោះជាការយល់ឃើញរបស់ខ្ញុំ។

Reviewed by អ៊ុំ ច័ន្ទសានិត
on
April 24, 2014
Rating:
No comments