ពុម្ពអក្សរបែបសរសេរដៃ (Kh Writhand) រចនាដោយ លោក ហ៊ុល ហ៊តហាប់
មកដល់ថ្មីហើយពេលនេះ!!!! ពុម្ពអក្សរបែបដៃខ្វៀកដ៏ស្អាតមួយ ដែលរចនាដោយ លោក ហ៊ុល ហ៊តហាប់ បានចែកឲ្យអ្នកទាំងឡាយប្រើដោយមិនគិតថ្លៃហើយ។ ខ្ញុំមិនសូវដែលបានដឹងប៉ុន្មានទេ អំពីពត៌មានដែលទាក់ទងនឹងលោក តែខ្ញុំធ្លាប់បានឃើញ គាត់ Post ក្នុង Facebook របស់លោកដោយសរសេរថា លោកធ្លាប់បានណាត់ជួបជាមួយនឹងលោក ឡឹក ជំនោរ ដែលជាអ្នកជំនាញក្នុងការរចនាពុម្ពអក្សរយូនីកូដខ្មែរ និងបានឲ្យលោកឡឹក ជំនោរ ជួយបង្រៀន អំពីការបង្កើតអក្សរយូនីកូដខ្មែរនោះដែរ (ខ្ញុំក៏ចង់ទៅជួបលោកពូ ជំនោរ ដែរ តែខ្ញុំនៅឆ្ងាយពេក មិនដឹងពេលណានិស្ស័យដល់)។
អក្សរបែបដៃខ្វៀក ដែលលោកបានរចនានៅពេលនេះ មានលំនាំជាអក្សរសរសេរដៃ បែបស្អាត មិនខ្ជិលពេក មិនឧស្សាហ៍ពេក។ បើតាមការចងចាំរបស់ខ្ញុំ អក្សរនេះ មានរូបរាងសឹងតែដូចគ្នាទាំងស្រុង ទៅនឹងអក្សរលោកគ្រូ អក្សរសាស្ត្រខ្មែរ វ័យចំណាស់ម្នាក់របស់ខ្ញុំ (លោកគ្រូ ស្រី ខន)។
ងាកមកមើលលោក ហ៊ុល ហ៊តហាប់ វិញ គឺយើងមិនដឹងថា ពុម្ពនេះគាត់រចនា តាមគម្រូ របស់អក្សរសរសេរដៃណាមួយទេ ឬក៏ជាអក្សរគាត់ផ្ទាល់ក៏មិនដឹង។ តែទោះជាយ៉ាងណា នេះជាស្នាដៃទីមួយ គឺមានលក្ខណៈស្អាតប៉ុណ្ណឹងហើយ ទំរាំតែលើកក្រោយៗ ទៀត រឹតតែប្រសើរ។ ខ្ញុំក៏សង្ឃឹមថាលោកនឹងរចនាបានអក្សរប្លែកៗស្អាតៗលើសពីនោះទៀត សម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានប្រើប្រាស់ សមស្របតាមតម្រូវការរបស់ខ្លួន។ សូមមើលការសរសេរអក្សរននេះខាងក្រោម ៖
* សម្រាប់ការទាញយក ៖
- ឈ្មោះពុម្ពអក្សរ ៖ Kh Writhand.ttf
- ទំហំ ៖ 295.13 KB
- កន្លែងទាញយក ៖ Dropbox របស់ទីងមោង

Reviewed by អ៊ុំ ច័ន្ទសានិត
on
May 27, 2014
Rating:
No comments