Ads Below The Title

របៀប​ទាញ​យក APK Files ពី Google Play Store ចូល​ទៅ​ក្នុង​កុំព្យូទ័រ របស់​អ្នក

    សួស្ដី!!! ជា​ថ្មី​ម្ដង​ទៀត។ ថ្ងៃ​នេះ ទីងមោង នឹង​និយាយ​ទាក់​ទង​ទៅ​នឹង APK File ដែល​ជា​ប្រភេទ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android។ ជា​ធម្មតា​សម្រាប់​អ្នក​ដែល​គ្មា​ន​ទូរស័ព្ទ​ប្រើ​ដូច​ជា​ខ្ញុំ​នោះ តែង​ស្វះ​ស្វែង​ទៅ​រក​កម្មវិធី​ដែល​អាច​ប្រើ​ជា​លក្ខណៈ​សិប្បនិមិត្ម​ប្រើ ដើម្បី​ឲ្យ​រៀន​​ប្រើ កុំ​ឲ្យ​ល្ងង់​ពេក។ មួយ​វិញ​ទៀត សម្រាប់​អ្នក​ដែល​បក​ប្រែ​កម្មវិធី Android ក៏​ដូច​គ្នា​ដែរ គឺ​ត្រូវ​ទាញ​យក File APK ទៅ​កែ​កូដ (បើ​តាម​ដឹង) ទើប​អាច​បក​ប្រែ​បាន។
   តើ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អ្វី? ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នូវ​ របៀប​ទាញ​យក APK Files ពី Google Play Store ចូល​ទៅ​ក្នុង​កុំព្យូទ័រ របស់​អ្នក។ ការ​ទាញ​យក​វា គឺ​ត្រូវ​ពឹង​ទៅ​លើ គេ​ហទំព័រ​ផ្លូវ​ការណ៍​មួយ ទើប​យើង​អាច​ទាញ​យក​បាន។ បន្ទាប់​មក​​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី របៀប​នៃ​ការ​ទាញ​យក​ងាយៗ​ដូច​ខាង​ក្រោម​នេះ​បាទ!! សូម​មើល​ទាំង​អស់​គ្នា កុំ​ព្រិច​ភ្នែក។ :D

1/- ជា​ដំបូង សូម​ចូល​ទៅ​កាន់​គេហទំព័រ http://apps.evozi.com/apk-downloader/
2/- បន្ទាប់​មក​ទៀត សូម​ចូល​ទៅ https://play.google.com/store
3/- សូម​ស្វែង​រក APK ដែល​លោក​អ្នក​ត្រូវ​ការ
*** ចំណាំ ៖ APK ដែល Free ទើប​អាច​ទាញ​យក​បាន បើ​មិន Free ទេ​មិន​អាច​ទាញ​យក​បាន​ទេ។
---> សូម​មើល​ឧទាហរណ៍ ខ្ញុំ​ជ្រើស​រើស​យក APK មួយ​ដែល​មាន​ឈ្មោះ​ថា Zombie Killer។
---> បន្ទាប់​មក យើង​មិន​តម្រូវ ឲ្យ​ចុច​លើ​អ្វី​មួយ​នោះ​ទេ គឺ​យើង​ត្រូវ​មើល ទៅ​លើ ដំណ​ភ្ជាប់ (Link) ផ្នែក​ខាង​លើ ដូច​រូប​ខាង​ក្រោម ៖
4/- បន្ត​មក​ទៀត សូម​ចម្លង​វាទុក។
5/- ហើយ​ចូល​មក​ក្នុង​គេហទំព័រ http://apps.evozi.com/apk-downloader/
6/- សូម Past Link ដែល​អ្នក​បាន​ចម្លង​ទុក ចូល​ក្នុង​ប្រអប់​មួយ​ (មើល​រូប​ទើប​ងាយ​យល់)

- បន្ទាប់​ពី Past ហើយ សូម​ចុច​លើ​ប៊ូតុង Generate Download Link។
- ហើយ​លោក​អ្នក​នឹង​ឃើញ​ប៊ូ​តុង​ទាញ​យក ដែល​មាន​អក្សរ Click here to download....
7/- ពេល​ដែល​ចុច​លើ​ប៊ូតុង​នេះ​ហើយ វា​នឹង​ធ្វើ​ការ​ទាញ​យក។ (ចប់) :D
* ជា​ចុង​បញ្ចប់​ខ្ញុំ​សង្ឃឹម​ថា លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​អាច​យល់​​បាន​ដោយ​ងាយ។ :D សូម​អរគុណ សូម​សំណាង​ល្អ សុខភាព​ល្អ​ទាំង​អស់​គ្នា។ :D
របៀប​ទាញ​យក APK Files ពី Google Play Store ចូល​ទៅ​ក្នុង​កុំព្យូទ័រ របស់​អ្នក របៀប​ទាញ​យក APK Files ពី Google Play Store ចូល​ទៅ​ក្នុង​កុំព្យូទ័រ របស់​អ្នក Reviewed by អ៊ុំ ច័ន្ទសានិត on July 25, 2014 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]