ពុម្ពអក្សរ Khmer Savuth Pen និង Khmer CN Kam Rieng រចនាដោយ លោកយឺន សាវុទ្ធ និងលោកមៀច ចំណាន (និស្សិតខ្មែរយើង)
ពុម្ពអក្សរចេះតែកកើតឡើងជាបន្តបន្ទាប់ ហើយអ្នកចាប់អារម្មណ៍ទាក់ទងទៅនឹងពុម្ពអក្សរយូនីកូដខ្មែរ ក៏មានកាន់តែច្រើនដែរ។ យ៉ាងណាមិញ លោកអ្នកប្រាកដជាធ្លាប់ស្គាល់ជាមិនខាន នូវនិស្សិតខ្មែរ ដែលទី១ គឺលោក យឺន សាវុទ្ធ និងទី២ លោក មៀច ចំណាន។ គាត់ទាំងពីរនាក់បានខិតខំទាំងកម្លាំងកាយ ចំណាយពេលវេលា ជាច្រើនមករចនាជាពុម្ពអក្សរយូនីកូដខ្មែរ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងចំពោះការរចនា និងការសរសេរស្លាកយីហោផ្សេងៗ។
ដើម្បីជាការលើកទឹកចិត្ត និងជួយផ្សព្វផ្សាយ ខ្ញុំក៏បានសរសេរអត្ថបទមួយនេះឡើង ដើម្បីឲ្យអ្នកដែលមានចំណាប់អារម្មណ៍ ជាមួយនឹងម៉ូតអក្សរប្លែកៗបានដឹង។ សូមមើលម៉ូត អក្សរ និងមតិរបស់គាត់ដែលជាអ្នករចនាខាងក្រោមនេះ។
1/. ពុម្ពអក្សរ Khmer Savuth Pen ជំនាន់ទី2 (រចនាដោយលោក យឺន សាវុទ្ធ) ៖
*** មតិលោក យឺន សាវុទ្ធ ចំពោះពុម្ពអក្សរនេះ
ពេលវេលាមិនទំនេរនោះតែការស្រលាញ់ចូលចិត្ត ធ្វើបន្តិចម្ដងក៏បានកូនពុម្ពបន្ទាប់របស់ពុម្ពអក្សរត្រកូល Pen នេះមក ដើម្បីទុកជាតំរូវការមួយសំរាប់ ប្រើប្រាស់នៅពេលដែលត្រូវការពុម្ពនេះ Style នេះ ខ្ញុំជាអ្នករចនាពុម្ពអក្សរម្នាក់តែ បទពិសោធន៍កន្លងមកគឺពិបាករកនឹក ប្រភេទអក្សរប្លែកហើយស្អាត ចេះតែអង្គុយគិតហើយសរសេរលេងក៏ចេះចឹងទៅសង្ឃឹមថាការចែករំលែកមួយនេះមិនប៉ះពាល់ ឬមានកំហុសណាមួយសូមមេត្តា ផ្ដល់ជាដំណឹងជូនខ្ញុំបាទដើម្បីកែប្រែវា សារជាថ្មី។ ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នករចនាពុម្ពអក្សរទាំងអស់ ឲ្យមានសុខភាពល្អ ទាំងអស់គ្នា!។
2/. ពុម្ពអក្សរ Khmer CN Kam Rieng (រចនាដោយលោក មៀច ចំណាន) ៖
*** មតិលោក មៀច ចំណាន ចំពោះអក្សររបស់គាត់ ៖
ពុម្ពអក្សរថ្មីរបស់ខ្ញុំបានមកដល់មួយទៀតហើយ ហើយដាក់ឲ្យទាញយក និងប្រើប្រាស់ដោយសេរីទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ គឺពុម្ពអក្សរទី ១៨ របស់ខ្ញុំ មានឈ្មោះថា Khmer CN Kam Rieng ដែលពុម្ពអក្សរមួយនេះ មិនស្តើងពេក ហើយក៏មិនក្រាស់ពេក គឺល្មម ខ្ញុំបានតាត់តែងចេញពីពុម្ពអក្សរអង់គ្លេសខ្លះ ចេញពីការគូរបន្ថែមខ្លះ ដោយយក Kh Battambang ធ្វើជា Template។ បើមានកំហុស ឬបញ្ហាកន្លែងណា សូមទាក់ទងមកខ្ញុំ Chamnan Miech ដើម្បីឲខ្ញុំបានកែលម្អវាឡើងវិញ។
* សម្រាប់ការទាញយក ៖
- ឈ្មោះពុម្ពអក្សរ ៖ Khmer Savuth Pen និង Khmer CN Kam Rieng
- ទំហំ ៖ 146.66 KB
- កន្លែងទាញយក ៖ Dropbox របស់ទីងមោង

Reviewed by អ៊ុំ ច័ន្ទសានិត
on
July 20, 2014
Rating:
No comments