Ads Below The Title

ចម្លងអត្ថបទ ពីគេហទំព័រ ឬប្លុក ដែលបានបិទមុខងារ Select និង ចុចម៉ៅស្ដាំ

   ជា​ដំបូង ខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​ការ​សរសេរ​ផ្សាយ​នូវ​អត្ថបទ​នេះ​ឡើង។ តែ​ការ​សរសេរ​នេះ គឺ​ក្នុង​គោល​បំណង​ ការ​អប់​រំ​តែ​ប៉ុណ្ណោះ។ ការ​ចម្លង​អត្ថបទ ឬ​ការ​ចែក​រំលែក​អត្ថបទ មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ប៉ុន្តែ បើ​សិន​ជា​គេ​បាន​សរសេរ​បំរាម ឬបិទ​មុខ​ងារ Select នៅ​ក្នុង​ប្លុក ឬ​គេហទំព័រ​របស់​គេ​ហើយ មាន​ន័យ​ថា គេ​មិន​ចង់​ឲ្យ​យើង​ចម្លង​ទៅ​ចែក​រំលែក​បន្ត​នោះ​ទេ។ ក្នុង​ករណី​នេះ យើង​គួរ​តែ​ចៀស​វាង និង​ក្រែង​ចិត្ត​គេ​ដែល​ជា​អ្នក​សរសេរ​ផង។ :D
  
   ផ្ទុយ​ពី​នោះ​មក​វិញ បើ​សិន​ជា​យើង​ចង់​ចម្លង​អត្ថបទ​នោះ យក​ទៅ​ព្រីន (Print) ធ្វើ​ជា​ឯកសារ​ទុក​សម្រាប់​មើល​ជា​ដើម​នោះ តើ​យើង​នឹង​ត្រូវ​ដោះ​ស្រាយ​បែប​ណា? ហើយ​បើ​យើង​ចង់ ចម្លង​កូដ​ពី​ក្នុង​ប្លុក ឬ​គេហទំព័រ​នោះ តើ​យើង​នឹង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដែរ? អស់​កង្វល់ ក្នុង​រឿង​ទាំង​នេះ ដោយ​លោក​អ្នក​គ្រាន់​តែ​ប្រើ​ប្រាស់ Addon តូច​មួយ​របស់ Firefox ប៉ុណ្ណោះ គឺ​យើង​នឹង​អាច Select ទៅ​លើ អត្ថបទ និង​ចុច​ម៉ៅ​ស្ដាំ ទៅ​លើ​គេ​ហទំព័រ​នោះ​ដោយ​សេរី​ហើយ។ :D សម្រាប់​ការ​ដំឡើង និង​ប្រើប្រាស់ ងាយៗ​ដូច​ខាង​ក្រោម​នេះ! (សូម​មើល​តាម​ខ្ញុំ)

* របៀប​ដំឡើង RightToClick ADD-On របស់ Firefox :
1/. ជា​ដំបូង សូម​ចុច​ទៅ​កាន់​ដំណភ្ជាប់​ខាង​ក្រោម​នេះ
https://addons.mozilla.org/en-US/firefox/addon/righttoclick/
2/. បន្ទាប់​មក​សូម​ចុច + Add to Firefox ដើម្បី​ដំឡើង។
 3/. សូម​រង​ចាំ​បន្តិច... ពេល​នោះវា​នឹង​ចេញ​ឲ្យ​យើង Install ដោយ​យើង​ចុច​លើ​ប៊ូតុង Install Now
4/. ពេល​ដំណើរ​ការ​ចប់ លោក​អ្នក​ត្រូវ​ចុច Restart Now ដើម្បី​ចាប់​ផ្ដើម Firefox របស់​អ្នក​ឡើង​វិញ។

********** ចប់​សព្វគ្រប់ ជា​មួយ​នឹង​ការ​ដំឡើង ***********
* សូម​មើល​ពី​របៀប​ប្រើ​ប្រាស់​វិញ​ម្ដង ៖
- លោក​អ្នក បើក​គេហទំព័រ ឬ​ប្លុក​ណា ដែល​បាន​បិទ Select និង​ចុច​ម៉ៅស្ដាំ ហើយ​ចុច​លើ​ RightToClick Add-On ដែល​អ្នក​បាន​ដំឡើង​អំបាញ់​មិញ​នេះ (ចុច​តែ​ម្ដង)។ ពេល​នោះ លោក​អ្នក​នឹង​អាច Select ឬ​ចុច​ម៉ៅ​ស្ដាំ​បាន​តាម​ចិត្ត​ហើយ។
*** អរគុណ សម្រាប់​ការ​តាម​ដាន​រាល់​ប្រកាស​របស់​ខ្ញុំ។
*** សង្ឃឹម​ថា លោក​អ្នក​នឹង​គោរព​ខ្លួន​ឯង និង​អ្នក​ដទៃ​ផង ក្នុង​ការ​ធ្វើ​អ្វី​មួយ និង​មិន​​ត្រូវ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញារ​បស់​គេ​នោះ​ទេ។ ជូន​ពរ​ឱកាស​បុណ្យ​អុំទូក អក​អំបុក​នេះ ឲ្យ​ជួប​តែ​សំណាង​ល្អ។
ចម្លងអត្ថបទ ពីគេហទំព័រ ឬប្លុក ដែលបានបិទមុខងារ Select និង ចុចម៉ៅស្ដាំ ចម្លងអត្ថបទ ពីគេហទំព័រ ឬប្លុក ដែលបានបិទមុខងារ Select  និង ចុចម៉ៅស្ដាំ Reviewed by អ៊ុំ ច័ន្ទសានិត on November 06, 2014 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]