Ads Below The Title

ENCRYPT HTML កូដ​របស់​អ្នក​ ដើម្បី​បញ្ជៀសពី​ ការ​លួច​ចម្លង

   HTML ជា​កូដ​សាមញ្ញ​មួយ ដែល​ងាយ​សរសេរ ងាយ​រក​នៅ​លើ​អ៊ីនធឺណេត។ ប៉ុន្តែ​បើ​សិន​ជា​លោក​អ្នក​គិត​ថា មិន​ចង់​ឲ្យ​នរណា​ម្នាក់​ចម្លង​កូដ​ពី​អ្នក ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ស្រាប់ៗ និង​ងាយ​ពេក​នោះ លោក​អ្នក​អាច​ធ្វើ​ការ ENCRYPT កុំ​ឲ្យ​នរណា​ម្នាក់ អាច​ចម្លង​យក​ទៅ​កែ​បាន។ ខ្ញុំ​នឹង​ណែ​នាំ បែប​ឧទាហរណ៍​តិច​តួច​នូវ​វិធី​សាស្ត្រ​ដ៏​កប្លែង​នេះ។ :)

៙ របៀប ​ENCRYPT HTML កូដ​ :
+ ឧទាហរណ៍ ខ្ញុំ​មាន​វេបសាយ​មួយ ដែល​មាន​កូដ HTML + CSS ហើយ​យើង​អាច View មើល​កូដ​របស់​វា​បាន​នៅ​លើ​វេប​នោះ​តែ​ម្ដង។ មិន​តែ​ប៉ុណ្ណោះ យើង​ក៏​អាច ចម្លង​កូដ​នោះ យក​ទៅ​ប្រើ​បន្ត​បាន​ដោយ​សេរី​ផង​ដែរ។ (មើល​រូប​ខាង​ក្រោម) ៖
*** បន្ត​មក​ទៀត ខ្ញុំ​នឹង​ធ្វើ​ការ ENCRYPT HTML កូដ​នោះ ឲ្យ​ទៅ​ជា​មើល​លែង​យល់ និង​ចម្លង​យក​ទៅ​ប្រើ​លែង​បាន។
++ ដំបូង យើង​ត្រូវ​រក​ គេហទំព័រ​ណា​មួយ ដែល​ផ្ដល់​សេវា ENCRYPT HTML កូដ ដោយ​លោក​អ្នក​អាច​ស្វែងរក​នៅ​លើ Google ក៏​បាន​ដែរ គឺ​មាន​ច្រើន​ណាស់។
- ប៉ុន្តែ​ខ្ញុំ​សូម​ប្រើ​គេហទំព័រ www.onlinehtmlencryption.com ដើម្បី​ជា​ឧទាហរណ៍។
- ពេល​ខ្ញុំ​បើក​គេហទំព័រ onlinehtmlencryption នោះ​ហើយ ខ្ញុំ​នឹង​យក​កូដ​របស់​ខ្ញុំ ទៅ​ដាក់​ ដើម្បី​ធ្វើ​ការ Encrypt វា ហើយ​ចុច​លើ​ប៊ូតុង encrypt (មើល​រូប​ខាង​ក្រោម​នេះ)
- បន្ទាប់​ពី​យើង​ចុច​ប៊ូតុង encrypt រួច​ហើយ យើង​នឹង​បាន​កូដ​មើល​មិន​យល់​ដូច​រូប​ខាង​ក្រោម។
- លោក​អ្នក​គ្រាន់​តែ​ចម្លង​កូដ​នោះ យក​ទៅ​ប្រើ​ជា​ការ​ស្រេច។
++ សូម​មើល​លទ្ធ​ផល​ខាង​ក្រោម ៖
*** យើង​ឃើញ​ថា គ្មាន​អ្នក​ណា​អាច​ចម្លង​កូដ​យើង យក​ទៅ​កែ​បាន​ទេ!!! សូម្បី​តែ​យើង​ខ្លួន​ឯង ក៏​មិន​អាច​កែ​បាន​ដែរ។ ដូច​នេះ មុន​នឹង​លោក​អ្នក Encrypt កូដ សូម​រៀប​ចំវា​ឲ្យ​បាន​រួច​រាល់​ហើយ។
ENCRYPT HTML កូដ​របស់​អ្នក​ ដើម្បី​បញ្ជៀសពី​ ការ​លួច​ចម្លង ENCRYPT HTML កូដ​របស់​អ្នក​ ដើម្បី​បញ្ជៀសពី​ ការ​លួច​ចម្លង Reviewed by អ៊ុំ ច័ន្ទសានិត on January 31, 2015 Rating: 5

1 comment

  1. បាទ! ប្រហែល​ជា​អញ្ចឹង​មែន! តែ​វា​អាច​ជួយ​យើង​មួយ​ផ្នែក​តូច​ដែរ។ :D

    ReplyDelete

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]