Ads Below The Title

ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​ នរណា​ឆែក​មើល Facebook Profile យើង​ខ្លះ?

   ហ្វេសប៊ុក​បាន​បន្ថែម​នៅ​លក្ខណៈ​ពិសេសៗ និង​ថ្មី​ៗ​ជា​ប្រចាំ​របស់​ខ្លួន។ ថ្ងៃ​នេះ ខ្ញុំ​សូម​ណែ​នាំ​នូវ​វិធី​ដ៏​ងាយ​ស្រួល​មួយ ដែល​អាច​តាម​ដាន​ដឹង​​ថា​ តើ​អ្នក​ណា​ចូលចិត្ត​ឆែក​មើល Profile របស់​អ្នក​ខ្លះ? (បើ​ឆែក​ទៅ​ឃើញ​ខ្ញុំ សូម​កុំ​មាត់!!!.. :)។ ខ្ញុំ​សូម​និយាយ​រឿង​ខ្ញុំ​បន្តិច ៖ ពេល​ខ្ញុំ​ឆែក​មើល​ អ្នក​ដែល​ចូល​ចិត្ត​ចូល View Profile ខ្ញុំ​សុទ្ធតែ​ប្រុសៗ ហើយ​បើ​ស្រី​វិញ សុទ្ធ​តែ​ជា​អ្នក​ដែល​ធ្លាប់​ស្គាល់​គ្នា។ ហេតុ​អ្វី​ក៏​គ្មាន​ស្រី​ស្អាត អី​មួយ​អញ្ចឹង??? (Feeling: យ៉ាប់)។

   ចូល​ដល់​រឿង​សាច់​ការ​វិញ ដើម្បី​ឆែក​មើល​ឲ្យ​ដឹង​ថា​នរណា ចូល​មើល Profile ហ្វេសប៊ុក របស់​អ្នក​ខ្លះ សូម​ធ្វើ​តាម​ខ្ញុំ នូវ​វិធី​ងាយៗ​នេះ។

*** ខ្ញុំ​អនុវត្ត​នៅ​លើ Firefox Browser...
1/- Login ចូល​គណនី facebook.com របស់​អ្នក។
2/- បន្ទាប់​មក សូម​ចុច​ម៉ៅស្ដាំ នៅ​លើ​ផ្ទៃ​ទទេ ហើយ​ចុច​លើ view page source (មើល​រូប​ខាង​ក្រោម)
3/- ហើយ​ចុច Key ::: Ctrl + F (ដើម្បី​ស្វែង​រក​ពាក្យ) និង​វាយ​បញ្ចូល​ពាក្យ​ "InitialChatFriendsList"
4/- ពេល​នោះ​លោក​អ្នក​នឹង​ឃើញ នៅ​លេខ​ List ដែល​នៅ​ជិត​នោះ​យ៉ាង​ច្រើន។ (មើលរូប)
* លេខ​នោះ គឺ​ជា​លេខ ID អ្នក​ដែល​ចូល​មើល​ Profile របស់​អ្នក។ (លេខ​នោះ​គិត​ដល់​ត្រឹម -2 ឬ​ - ..)
=====> ដូច​នេះ បើ​មាន​ -2 ឬ -3 ក្រោយ​យើង​មិន​យក​ទេ។
5/- សូម​យក​លេខ​នោះ​ទៅ​ឆែក​មើល ដោយ​សរសេរ​ URLក្នុង Browser របស់​អ្នក​ថា ៖
https://www.facebook.com/XXXXXXXX
* ចំណាំ ៖ នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ដាក់ XXXXXXX នោះ សូម​លោក​អ្នក​យក ID (លេខ) ណា​មួយ ដែល​លោក​អ្នក​ចង់​ដឹង​ថា ជា​អ្នក​ណា??? សូម​មើលឧទាហរណ៍​ខាង​ក្រោម។
* ហើយ​​ចុច Enter។ នោះ​វា​នឹង Redirect ទៅ​កាន់ Profile អ្នក​ដែល ចូល​ចិត្ត​មើល Profile របស់​អ្នក​ហើយ។ សូម​អរគុណ!... ដែល​បាន​ចូល​អាន​គន្លឹះ​ដ៏​សាមញ្ញ​មួយ​នេះ។ :D
*** សង្ឃឹម​ថា ប្រុសៗ​នឹង​អាច រក​ឃើញ​នារី​ស្អាតៗ ដែល​ចូល​ចិត្ត​មើល Profile របស់​អ្នក​ចុះ។ :D
ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​ នរណា​ឆែក​មើល Facebook Profile យើង​ខ្លះ? ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​ នរណា​ឆែក​មើល Facebook Profile យើង​ខ្លះ? Reviewed by អ៊ុំ ច័ន្ទសានិត on January 16, 2015 Rating: 5

1 comment

  1. ចុះមានរបៀបក្នុងការមើលកាលបរិច្ឆេទពេលដែលគេ Add យើងឬក៏យើង Add ទៅគេបានដែរឬទ?

    ReplyDelete

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]