Ads Below The Title

រៀន​បង្កើត​វេបសាយ​​បែប​សាមញ្ញ ដោយ​ប្រើ Google Sites

   Google Sites គឺ​ជា​សេវា​មួយ​ដ៏​ល្អ របស់ Google។ ជា​មួយ​នឹង Google Site លោក​អ្នក​អាច​បង្កើត​វេបសាយ​ដ៏​សាមញ្ញ​មួយ​បាន​យ៉ាង​ងាយ​ស្រួល ហើយ​ឆាប់​រហ័ស​បំផុត។ នេះ​ជាអត្ថប្រយោជន៍​មួយ​ដ៏​ធំ​ធេង សម្រាប់​សិស្ស, បុគ្គលិក ឬ​អ្នក​ដែល​មាន​ពេល​វេលា​មមាញឹក ជា​មួយ​នឹង​ការងារ ហើយ​ចង់ ទំនាក់​ទំនង​គ្នា, ផ្លាស់​ប្ដូរ​ឯក​សារ គ្នា​ជា​ដើម។

   ជាក់​ស្ដែង គ្រូ​ខ្ញុំ​បាន​ប្រើ Google Sites នេះ ដើម្បី​ដាក់​ឯកសារ​បង្រៀន​ឲ្យ​សិស្ស​ទាញ​យក និង​ចូល​មើល​រាល់​ដំណឹង​របស់​គាត់។ Google Sites ក៏​មាន Template ស្រស់​ស្អាត ហើយសាមញ្ញ។ នៅ​ពេល​ដែល​យើង​ចង់​សរសេរ​អត្ថបទ, កែ​អត្ថបទ គឺ​វា​មាន​ភាព​ងាយ​ស្រួល ព្រោះ​ Tools ដូច​ក្នុង​កម្មវិធី​ការិយា​ល័យ (Microsoft Office) អញ្ចឹង​ដែរ។ ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នូវ​វិធី​បង្កើត វេបសាយ​បែប​សាមញ្ញ និង​ការ​ប្រើ​ប្រាស់ Google Sites ដូច​ខាង​ក្រោម ៖

៙ របៀប​បង្កើត​វេបសាយ​​បែប​សាមញ្ញ ដោយ​ប្រើ Google Sites :
- ចូល​ទៅ​កាន់​ដំណ Google Sites
- ហើយ​សូម​ធ្វើ​ការ login ចូល​ទៅ​កាន់​គណនី Gmail របស់​លោក​អ្នក។
- ពេល​នោះ លោក​អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​ក្រោម ហើយ​សូម​ធ្វើ​ការ​កំណត់ ៖
  1. សូម​ធ្វើ​ការ​ជ្រើស​រើស​យក Template ណា​មួយ​ដែល​លោក​អ្នក​ពេញ​ចិត្ត។
  2. ឈ្មោះ​របស់​វេបសាយ។
  3. URL របស់​វេបសាយ (ជា​ប្រភេទ subdomain)
  4. បញ្ចូល​អក្សរ​កូដ ឲ្យ​បាន​ត្រឹម​ត្រូវ។
  5. ចុច​លើ​ប៊ូតុង Create ដើម្បី​ធ្វើ​ការ​បង្កើត។
- នៅ​ពេល​ដែល​​ចុច​លើ​ប៊ូតុង Create ហើយ វា​ចាប់​ផ្ដើម Creating....
*** ហើយ ខ្ញុំ​នឹង​បាន វេប​សាយ​ដូច​ខាង​ក្រោម​នេះ។
៙ ដើម្បី​ចូល​ទៅ​កែ​ប្រែ វេបសាយ​របស់​យើង ៖
- សូម​ចុច​ទៅ​លើ Edit Page ផ្នែក​ខាង​លើ។ (មើល​រូប)
- លោក​អ្នក​នឹង​អាច Edit គ្រប់​យ៉ាង តាម​ដែល​ចង់​បាន។ :D
*** ខ្ញុំ​ក៏​បាន​វេបសាយ​ដ៏​សាមញ្ញ​មួយ​ ៖ https://sites.google.com/site/tingmoungnote/
រៀន​បង្កើត​វេបសាយ​​បែប​សាមញ្ញ ដោយ​ប្រើ Google Sites រៀន​បង្កើត​វេបសាយ​​បែប​សាមញ្ញ ដោយ​ប្រើ Google Sites Reviewed by អ៊ុំ ច័ន្ទសានិត on January 29, 2015 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]