បម្លែងឯកសារ PDF និងរូបភាព ទៅជាអត្ថបទ ដោយប្រើ Google Drive
មានកម្មវិធីច្រើនដែរដែលអាចបម្លែងឯកសារជា PDF និងរូបភាព ទៅជា អត្ថបទ (Text) ធម្មតា។ ប៉ុន្តែ តើមានកម្មវិធីចំនួនប៉ុន្មានដែលផ្ដល់ឲ្យអ្នកប្រើដោយមិនគិតថ្លៃ??? យ៉ាងណាក្ដី សម្រាប់ Google Drive បានផ្ដល់មុខងារមួយ ដែលលោកអ្នកមិនបានចាប់អារម្មណ៍។ Google Drive បានផ្ដល់នូវកម្មវិធី OCR មួយ ដោយមិនគិតថ្លៃ ហើយលោកអ្នកអាចប្រើប្រាស់វាក្នុងទិដ្ឋភាព បម្លែងពីអត្ថបទ ឬ រូបភាពទៅជា អត្ថបទ (Text) ធម្មតាវិញ ក្នុងគុណភាពកម្រិតខ្ពស់បំផុត។ :D
៙ របៀបបម្លែងឯកសារ PDF ទៅជាអត្ថបទ ដោយប្រើ Google Drive ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Google Drive របស់លោកអ្នកជាមុនសិន។
- បន្ទាប់មក សូម Upload ឯកសារ PDF ណាមួយ ដែលលោកអ្នកចង់បម្លែង ដោយចូលទៅកាន់ ៖
New >> File upload.
- ពេល Upload ឯកសារ PDF ណាមួយហើយ សូមចុចកូនកណ្ដុរ (ម៉ៅ) ស្ដាំ នៅលើឯកសារនោះ ហើយជ្រើសយកជម្រើស ៖ Open with >> Google Docs
- ដោយគ្រាន់តែលោកអ្នក បើកវាជាមួយ Google Docs, ឯកសាររបស់លោកអ្នកនឹងបម្លែងរួចជាស្រេច។ សូមមើលលទ្ធផល ដែលខ្ញុំបម្លែងឯកសារ PDF ខាងក្រោម ៖
៙ របៀបបម្លែងឯកសាររូបភាព Image ទៅជាអត្ថបទ ដោយប្រើ Google Drive ៖
- សូម Upload ឯកសារ Image ណាមួយ ដែលលោកអ្នកចង់បម្លែង ដោយចូលទៅកាន់ ៖
New >> File upload.
- ហើយចុចបើវាជាមួយនឹង Google Docs ដូចគ្នា (ដូចខាងលើ)។
- ពេលនោះ វានឹងចាប់ផ្ដើមដំណើរការបម្លែង ដោយបង្កើតជាឯកសារថ្មីដោយស្វ័យប្រវត្តិតែម្ដង។
*** ខាងលើនេះ ជាលទ្ធផលដែលទទួលបាន។
*** យើងឃើញថា លទ្ធផលដែលទទួលបាន គឺត្រឹមត្រូវទាំងអស់។
៙ ចំណាំ ៖
- សម្រាប់អក្សរខ្មែរ ពុំទាន់អាចធ្វើបានទេ។
- រូបភាពនៃឯកសាររបស់អ្នក គួរតែមានទំហំតូចជាង 2 MB។
- អត្ថបទដែលបម្លែងចេញមក អាចនឹងមានកំហុសឆ្គង, ដូចនេះសូមពិនិត្យមើលវាឡើងវិញ មុននឹងយកទៅប្រើប្រាស់នៅកន្លែងផ្សេងទៀត។

Reviewed by អ៊ុំ ច័ន្ទសានិត
on
February 20, 2015
Rating:
No comments