Ads Below The Title

កែ​ប្រែ​​រូប​ភាព​របស់​អ្នក​នៅ​លើ​ អន​ឡាញ ជា​មួយ​នឹង​គេហទំព័រ Pixlr

    ជា​ធម្មតា ពេល​កែ​ប្រែ ឆ្នៃ​ម៉ូត​រូប​ភាព​នានា គេ​មិន​សូវ​ដែល​រំលង Photoshop នោះ​ទេ ផ្ទុយ​មក​វិញ បើ​សិន​ជា​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​កុំព្យូទ័រ​ដែល​យើង​កំពុង​ប្រើ​នេះ គ្មាន​កម្ម​វិធី Photoshop នោះ​យើង នឹង​ធ្វើ​ដូច​ម្តេច​បាន? ថ្មីៗ​នេះ ខ្ញុំ​បាន​រក​ឃើញ​នូវ​គេហទំព័រ​មួយ ដែល​មាន​ឧបករណ៍ កែ​ប្រែ​រូប​ស្រដៀង​គ្នា​នឹង Photoshop ដែល​អាច​និយាយ​បាន​ថា 80% ដែរ គ្រាន់​តែ​មាន​សមត្ថ​ភាព​ខុស​គ្នា​ខ្លះៗ​ប៉ុណ្ណោះ។ សូម​ចូល​ទៅ​កែ​ប្រែ​រូប​ភាព​របស់​អ្នក​នៅ​លើ​អន​ឡាញ ជា​មួយ​នឹង Pixlr។

   ឧបសគ្គ ដែល​មាន​ចំពោះ Pixlr គឺ​លោក​អ្នក​មិន​អាច​នាំ​យក​រូប​ពី​ខាង​ក្រៅ​ណា​មួយ​មក​កែ​សម្រួល​ក្នុង Pixlr បាន​ទេ គឺ​បាន​តែ​រូប​ណា​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ចំពោះ​ខ្ញុំ​ផ្ទាល់ យល់​ថា ទោះ​បី​យើង​មិន​អាច​នាំ​ចូល​នូវ​រូប​ពី​ខាង​ក្រៅ មក​ឆ្នៃ តែ​អាច​នាំ​រូប​នៅ​ក្នុង កុំព្យូទ័រ​បាន គឺ​វា​ពិសេស​ណាស់​ទៅ​ហើយ ព្រោះ​ថា​លោក​គង់​តែ​នឹង​អាច​ចម្លង​រូប​ចូល​មក​ក្នុង​កុំព្យូទ័រ​ដដែល​ជា​ ដដែល​ទេ។

៙ យើង​ថែម​ទាំង​អាច​នាំ​រូប​ភាព​ចេញ​ជា​ច្រើន​ប្រភេទ ដូច​ជា ៖ JPEG, PNG, BMP, TIFF និង PXD។ លោក​អ្នក​មិន​ត្រឹម​តែ​អាច​នាំ​ចេញ​រូប​ភាព​ជា​ច្រើន​ប្រភេទ​ប៉ុណ្ណោះ​ទេ លោក​អ្ន​ក​អាច​យក​រូប​ភាព​ដែល​បាន​ឆ្នៃ​ម៉ូត ហើយ​ទៅ​ Post ក្នុង​បណ្តាញ​សង្គម Facebook បាន​ថែម​ទៀត​ផង។

៙ ដើម្បី​ចូល​ធ្វើ​សូម​មើល ៖

- ចុចទីនេះ ចូល​គេហទំព័រ​ដើម។
- ចុចទីនេះ ចូល​កន្លែង​ឆ្នៃ​ម៉ូត​តែ​ម្តង។
កែ​ប្រែ​​រូប​ភាព​របស់​អ្នក​នៅ​លើ​ អន​ឡាញ ជា​មួយ​នឹង​គេហទំព័រ Pixlr កែ​ប្រែ​​រូប​ភាព​របស់​អ្នក​នៅ​លើ​ អន​ឡាញ ជា​មួយ​នឹង​គេហទំព័រ Pixlr Reviewed by អ៊ុំ ច័ន្ទសានិត on March 22, 2014 Rating: 5

1 comment

  1. សិងឃ្យូល្បង Ka laphat ដែល​បាន​ចូល​មើល​ប្លុក​ខ្ញុំ :D

    ReplyDelete

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]