ថតរូបភាពមានចលនា ជាមួយនឹងកម្មវិធី GifCam
ជម្រាបសួរបាទ!!! នៅសល់ប៉ុន្មានថ្ងៃទៀត ដល់ពេលចូលឆ្នាំខ្មែរយើងហើយ។ ខ្ញុំបាទ! ក៏រវល់មិនសូវទំនេរដែរ តែជាការរវល់ដែលមិនសូវមានប្រយោជន៍ គឺរវល់ហើយមិនមានលុយចាយ :D។ ដោយសារមានសំណួរ ចោទសួរដោយផ្ទាល់នៅលើប្លុករបស់ខ្ញុំ ដែលគាត់សួរខ្ញុំថា តើខ្ញុំថតរូបមានចលនាដោយប្រើកម្មវិធីអ្វី? ហើយគេធ្វើដូចម្ដេច? អាស្រ័យដោយសារតែហេតុនេះហើយទើបខ្ញុំសូមឆ្លៀតពេលសរសេរអត្ថបទមួយនេះឡើង ដើម្បីបង្ហាញថា តើរាល់ពេលដែលខ្ញុំបង្ហាញមានជារូបភាពមានចលនា តើខ្ញុំធ្វើដូចម្ដេចបាន? ហើយការធ្វើមានភាពងាយស្រួល ឬពិបាក?
តាមពិតទៅ កម្មវិធីនេះ មានលក្ខណៈងាយស្រួលក្នុងការប្រើ និងផ្ដល់សមត្ថភាពខ្ពស់ ក្នុងការថតរូបមានចលនា។ លោកអ្នកអាចបន្ថែមជាអក្សរ បន្ថែមពណ៌អក្សរ និងពិសេស អក្សរយូនីកូដប្រភេទណាក៏វាស្គាល់ដែរ។ លោកអ្នកអាចទាញយកវាទៅប្រើ ដោយមិនចាំបាច់ដំឡើងឡើយ។ សូមលោកអ្នកមើលរូបរាងកម្មវិធីខាងក្រោមនេះ ពិសេសចូលទៅទាញយក ៖
*** ការទាញយក ៖
- ទំហំកម្មវិធី ៖ 1.48MB
- ទាញយក ៖ Dropbox ចុចទីនេះ
តាមពិតទៅ កម្មវិធីនេះ មានលក្ខណៈងាយស្រួលក្នុងការប្រើ និងផ្ដល់សមត្ថភាពខ្ពស់ ក្នុងការថតរូបមានចលនា។ លោកអ្នកអាចបន្ថែមជាអក្សរ បន្ថែមពណ៌អក្សរ និងពិសេស អក្សរយូនីកូដប្រភេទណាក៏វាស្គាល់ដែរ។ លោកអ្នកអាចទាញយកវាទៅប្រើ ដោយមិនចាំបាច់ដំឡើងឡើយ។ សូមលោកអ្នកមើលរូបរាងកម្មវិធីខាងក្រោមនេះ ពិសេសចូលទៅទាញយក ៖
*** ការទាញយក ៖
- ទំហំកម្មវិធី ៖ 1.48MB
- ទាញយក ៖ Dropbox ចុចទីនេះ
ថតរូបភាពមានចលនា ជាមួយនឹងកម្មវិធី GifCam
Reviewed by អ៊ុំ ច័ន្ទសានិត
on
April 10, 2014
Rating:
No comments