ពុម្ពអក្សរយូនីកូដខ្មែរ ឌីជីថលនីនចា រចនាដោយ លោក ឆួយ ប៊ុនសុខហេង
លោកអ្នកបានស្គាល់ហើយនូវ លោក ឆួយ ប៊ុនសុខហេង ដែលជាម្ចាស់ប្លុកពុម្ពអក្សរខ្មែរ និងជាម្ចាស់ទំព័រ ពុម្ពអក្សរខ្មែរ។ កាលពីម្សិលមិញគាត់បានផ្សាយនូវពុម្ពអក្សរយូនីកូដ ម៉ូតប្លែកថ្មីមួយទៀតហើយ ដែលមានឈ្មោះថា អាយកម្ពុជា០០៣ ឌីជីថល នីនចា។ ពុម្ពអក្សរនេះ មានរូបរាងប្លែកៗជាងពុម្ពណាៗទាំងអស់ ហើយសក្តិសម សម្រាប់លោកអ្នកដែលយកទៅសរសេរលើ គម្របសៀវភៅ, ចំណងជើងចម្រៀង, ចំណងជើងរូបភាពជាដើម។
តើលោកអ្នកមានឆ្ងល់ដែរទេ!!! ហេតុអ្វីបានជា លោកយកឈ្មោះថានីនចា? តើពុម្ពអក្សរនេះ មានប្រវត្តិសាស្ត្រដូចម្ដេច បានជាកើតមានរូបរាងអក្សរនេះឡើង? សូមចូលអានការបកស្រាយរបស់គាត់នៅលើប្លុក អាយកម្ពុជា ដែលខ្ញុំបានដកស្រង់ចេញទាំងស្រុងខាងក្រោម ៖
=================================>
អក្សរខ្មែរឌីជីថលនីនចា (ikampuchea003_Digital_Ninja) គឺជាតួអក្សរអង់គ្លេសមួយបែបដែលមើលទៅគួរឲ្យចាប់អារម្មណ៍ និងមានរូបរាងប្លែកផងដែរ ហើយឈ្មោះដើមពុម្ពអក្សរនេះ គឺ Quikijiki Digital Ninja ដែលបានរចនាដោយ Quiccs ជាតួអក្សរអង់គ្លេស ទើបខ្ញុំបានយកម៉ូដពុម្ពអក្សរនេះមកកែប្រែ ធ្វើ និងបង្កើតជាពុម្ពអក្សរខ្មែរយូនីកូដវិញ។
អក្សរខ្មែរនីនចានេះ ខ្ញុំបានបង្កើតតាំងពីចុងឆ្នាំ២០១៤ ហើយខ្ញុំទើបតែកែ សម្រួលឡើងវិញ ទំហំ កំពស់ និងគម្លាតរបស់វាឡើងវិញទាំងអស់...។
ថ្ងៃនេះខ្ញុំសូមចែកជូននូវពុម្ពអក្សរខ្មែរយូនីកូដលើកទី២នេះសម្រាប់យកប្រើប្រាស់ទៅតាមតម្រូវការ មួយចំនួនដូចជាការបន្ថែមអក្សររចនាលើរូបភាព ធ្វើក្របសៀវភៅ និងខិតបណ្ណ័ជាដើម...
អាចប្រើប្រាស់បានលើ Microsoft Office, Photoshop CS4, CS5, CS6 ... កាលបរិច្ឆេទផលិត ២០ សីហា ២០១៤ សូមទាញយកនៅខាងក្រោម និងប្រើប្រាស់ដោយរីករាយ។ ខ្ញុំបើកចំហរចិត្តរាល់ការរិះគុណរបស់បងប្អូន ដើម្បីកែប្រែរាល់កំហុសឆ្គងដែលមាន។

ចុចទីនេះ ដើម្បីទាញយកពុម្ពអក្សរ ikampuchea003_Digital_Ninja
ពុម្ពអក្សរយូនីកូដខ្មែរ ឌីជីថលនីនចា រចនាដោយ លោក ឆួយ ប៊ុនសុខហេង
Reviewed by អ៊ុំ ច័ន្ទសានិត
on
January 26, 2015
Rating:
No comments