Ads Below The Title

​ការ​ស្វែង​រក​រូប​ភាព​ណា​មួយ នៅ​លើ Google Images

Google Images គឺ​ជា​សេវា​កម្ម​ដ៏​ពិសេស​មួយ​របស់​របស់ Google និង​បាន​ណែ​នាំ​នៅ​ខែ​កក្កដា ឆ្នាំ​២០០១។ វា​អនុញ្ញា​ឲ្យ​យើង ក្នុង​ការ​ស្វែង​រក​រូប​ភាព​ណា​មួយ​ដែល​ទាក់​ទង​នឹង​បំណង​របស់​យើង (Keyword ដែល​យើង​ស្វែង​រក)។ លក្ខណៈ​ពិសេស​មួយ​ទៀត លោក​អ្នក​អាច​ស្វែង​រក​រូប​ភាព ណា​ដែល​លោក​អ្នក​មិន​ដឹង​ថា គេ​យក​មក​ពីប្រភព​ណា? នៅ​លើ​គេហទំព័រ​ណា?

* បញ្ជាក់ ៖ បើ​រូប​ភាព​នោះ គ្មាន​លើ Internet ក៏​មិន​អាច​រក​ឃើញ​ដែរ។ Ex: រូប​ដែល​យើង​ថត។
   ខាង​ក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​នូវ​ឧទាហរណ៍​ជាក់​ស្ដែង​មួយ ដែល​ខ្ញុំ​​នឹង​ធ្វើ​ការ​ស្វែង​រក​រូប​ផ្កា​មួយ ដែល​មិន​ដឹង​ប្រភព​ច្បាស់​លាស់។ សូម​មើល​ខាង​ក្រោម ៖

1/- មុន​ដំបូង​ចូល​ទៅ​កាន់ Google Images
2/- ចុច​លើ​រូប​ម៉ាស៊ីនថត (មើល​រូប)
3/- សូម​ចូល​ទៅ​កាន់​តាប Upload an Image >> ហើយ​ចុច​លើ​ប៊ូតុង Browse...
4/- បន្ទាប់​មក​សូម Browse ទៅ​រក​រូប​ភាព​ណា​មួយ ដែល​អ្នក​ចង់​រក។ តែ​ពេល​នេះ ខ្ញុំ​សូម​រក​រូប​ផ្កា១។ ពេល​ដែល​នោះ ខ្ញុំ​នឹង Select យក​រូប​ផ្កា ហើយ​ចុច​ Open >>>> វា​នឹង​ដំណើរ​ការ​រក។
5/- ពេល​នោះ ខ្ញុំ​នឹង​បាន​រូប​ផ្កា​ ដូច​ដែល​ខ្ញុំ​ចង់​ស្វែង​រក ដែល​វា​មាន​នៅ​លើ គេហទំព័រ​ផ្សេងៗ មាន​ទាំង​ចិន ថៃ និង​ក្នុង Profile របស់​គេ​ខ្លះៗ​ទៀត។ :D
*** សូម​អរគុណ ដែល​បាន​ចូល​អាន​គន្លឹះ​ដ៏​តូច​មួយ​នេះ។
​ការ​ស្វែង​រក​រូប​ភាព​ណា​មួយ នៅ​លើ Google Images ​ការ​ស្វែង​រក​រូប​ភាព​ណា​មួយ នៅ​លើ Google Images Reviewed by អ៊ុំ ច័ន្ទសានិត on January 26, 2015 Rating: 5

No comments

Ads Inter Below The Post
Image Link [https://lh3.googleusercontent.com/-wlvSkBWGUW0/AAAAAAAAAAI/AAAAAAAAAxU/6FpWSjn-h2o/s120-c/photo.jpg] Author Name [Sora Templates] Author Description [Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard] Facebook Username [#] Twitter Username [#] GPlus Username [#] Pinterest Username [#] Instagram Username [#]